តាមពិតគោលបំនងរបស់យើង គឺ ធ្វើឲ្យស្រទាប់ខាងលើមានពណ៌ដូចគ្នាទាំងអស់។ ទាំងអស់មាន ៥៧ ករណី។ អ្នកពិតជាពិបាកចងចាំនូវចំនួនដ៏ច្រើននេះណាស់។ ដូច្នះហើយបានជាគេបំបែកវាជាពីរដំនាក់កាល គឺ ទីមួយធ្វើស្រទាប់ខាងលើឲ្យចេញជាសញ្ញាជើងក្អែក(ដែលបកស្រាយនៅទីនេះ មានតែ៣ករណីទេ) រួចទើបធ្វើវាឲ្យមានពណ៌ដូចគ្នាទាំងស្រុង(មាន៧ករណី)។
របៀបមើលរូបខាងក្រោមនេះ ៖
រូបនីមួយៗគឺជារូបដែលមើលពីខាងលើ។ ពណ៌ខ្មៅដែលឃើញនោះ គឺជាផ្នែកដែលមានពណ៌ដូចជាមួយនឹងកណ្តាល។ ពេលដែលអ្នកបង្វិលសូមធ្វើរូបរាងអោយដូចក្នុងរូប គឹមិនត្រូវបង្វិលវាឆ្វេងរឺស្តាំទេ បើមិនដូច្នោះ របៀបដែលសរសេរពន្យល់នេះនឹងគ្មានន័យ។
| R U2 R2 F R F' U2 R' F R F' |
ករណីនេះគឺគ្មានគែម(Edge)ណាមួយដូចនឹងកណ្តាល។ ជាករណីដែលមិនចង់ឲ្យចេញមកព្រោះរបៀបធ្វើដូចជាវែងបន្តិច។ របៀបបង្វិលគឺ គួរតែបង្វិលជាគូរយ៉ាងនេះបែបលឿន(RU2) (R2F) (RF') U2 (R'FRF') ។ នេះ គ្រាន់តែរបៀបដែលខ្ញុំបង្វិលទេ អ្នកអាចបង្វិលតាមអ្នកយល់ឃើញក៏បាន។
|
| F R U R' U' F' |
ករណីដែលគែមមានពីរហើយរត់ត្រង់ជួរជាមួយនឹងកណ្តាល។ ករណីនេះអាចចេញច្រើនជាងករណីខាងលើ សូមចាំករណីនេះឲ្យបានច្បាស់។
|
| F U R U' R' F' |
ជាករណីដែលគែមមានពីរដែរតែមិនរត់ត្រង់ជួរជាមួយនឹងកណ្តាល។ ករណីនេះក៏អាចចេញច្រើនដែរ សូមចាំឲ្យជាក់។ កុំភ្លេចថាត្រូវកាន់យ៉ាងណាឲ្យស្រទាប់លើដូចម៉ោងប្រាំបួន។
|