#១# ឈ្មោះផ្នែកនីមួយៗ និង និមិត្តសញ្ញាបង្វិល
សូមបញ្ញាក់ថា ការហៅឈ្មោះខាងក្រោមនេះគឺខ្ញុំចេះតែដាក់ឲ្យទេ។ វាអាចឆ្គងរឺខុសពីពាក្យអង់គ្លេស ម្ល៉ោះហើយពេលខ្លះខ្ញុំសរសេរជាពាក្យអង់គ្លេសតែម្តង។ បើមានអ្នកណារកពាក្យហៅសមជាងនេះជួយប្រាប់ខ្ញុំផង។
និមិត្តសញ្ញាផ្សេងៗ
F (Front) តាងអោយការបង្វិល ស្រទាប់ខាងមុខ ដូចទិសទ្រនិចនាឡិកា90°
B (Back)តាងអោយការបង្វិល ស្រទាប់ខាងក្រោយ ដូចទិសទ្រនិចនាឡិកា90°
R (Right)តាងអោយការបង្វិល ស្រទាប់ខាងស្តាំ ដូចទិសទ្រនិចនាឡិកា90°
L (Left)តាងអោយការបង្វិល ស្រទាប់ខាងឆ្វេង ដូចទិសទ្រនិចនាឡិកា90°
U (Up)តាងអោយការបង្វិល ស្រទាប់ខាងលើ ដូចទិសទ្រនិចនាឡិកា90°
D (Down)តាងអោយការបង្វិល ស្រទាប់ខាងក្រោម ដូចទិសទ្រនិចនាឡិកា90°
M ត្រូវបង្វិល ស្រទាប់កណ្តាល ដែលនៅចន្លោះ ស្រទាប់ឆ្វេង និង ស្តាំ ដូចទិសទ្រនិចនាឡិកា90°(មើលពីខាងឆ្វេង)
S ត្រូវបង្វិល ស្រទាប់កណ្តាល ដែលនៅចន្លោះ ស្រទាប់មុខ និង ក្រោយ ដូចទិសទ្រនិចនាឡិកា90°(មើលពីខាងមុខ)
E ត្រូវបង្វិល ស្រទាប់កណ្តាល ដែលនៅចន្លោះ ស្រទាប់លើ និង ក្រោម ដូចទិសទ្រនិចនាឡិកា90°(មើលពីខាងក្រោម)
សំគាល់
***ចំពោះ M(Middle) S(Side) និង E(Equator) អ្នកអាចងាយប្រលំ តែបើសិនជាអ្នកគិតថា យើងប្រើដៃឆ្វេងដើម្បីកាន់ខ្យូប ដូចនេះស្រទាប់បីដែលយើងប៉ះគឺ ស្រទាប់មុខ, ស្រទាប់ក្រោម និង ស្រទាប់ឆ្វេង។ ហើយពេលដែលយើងបង្វិលយើងមើលពីស្រទាប់ណាមួយដែលស្របទៅនឹងស្រទាប់នោះ។
***ចំពោះអក្សរតូច r, l, u, d, f, b គឺមានន័យថាត្រូវបង្វិលពីរស្រទាប់ជាមួយគ្នា។ ឧទាហរណ៍អក្សរ r អ្នកត្រូវបង្វិលពីរស្រទាប់ដែលនៅខាងស្តាំ។ ចំនាំ៖ ការតាងនេះមានប្លែកៗជាច្រើន។ នៅទីនេះខ្ញុំយកសញ្ញាដែលគេឧស្សាហ៍ប្រើមកដាក់នៅទីនេះ។
***មួយទៀតគឺអំពីអ័ក្ស។ អ័ក្សមានទាំងអស់បីគឺ X, Y និង Z ។ ចំពោះអ័ក្ស X គឺ មានទិសពីឆ្វេងទៅស្តាំ, ចំនែកអ័ក្ស Y គឺមានទិសពីក្រោមទៅលើ រីឯអ័ក្ស Z វិញគឺមានទិសពីក្រោយមកមុខ។ ពេលដែលគេតាងនិមិត្តសញ្ញបង្វិលជុំវិញអ័ក្សនីមួយៗគឺគេសរសេរអក្សរតូច x, y, z ដែលមានន័យថាយើងត្រូវបង្វិលខ្យូបទាំងមូលជុំវិញអ័ក្សនោះ90°។ ចំនាំ៖ ការតាងនេះខុសពីការតាងក្នុងគណិតវិទ្យា។ ខ្ញុំក៏មិនដឹងហេតុអ្វីបានជាគេតាងដូច្នេះដែរ។
***សំរាប់និមិត្តសញ្ញាទាំងប៉ុន្មានខាងលើនេះបើមានសញ្ញាបន្តក់<'>នៅក្បែរ គឺមានន័យថា ត្រូវបង្វិលផ្ទុយពីទិសទ្រនិចនាឡិកា 90°។ បើមានលេខ<2>នៅក្បែរវិញគឺមានន័យថាត្រូវបង្វិលដូចទិសទ្រនិចនាឡិកា 180°។ ចំនាំ៖ ពេលដែលយើងបង្វិលស្រទាប់ណាមួយ 180° ទោះបីជាយើងបង្វិលដូចរឺក៏ផ្ទុយទ្រនិចនាឡិកាក៏ដោយវាដូចតែគ្នាទេ។
ខាងក្រោមនេះគឺដើម្បីអោយអ្នកយល់កាន់តែច្បាស់អំពីសញ្ញានីមួយៗ។ សូមចុចលើប៊ូតុង លេង(សញ្ញាត្រីកោណ) ដើម្បើមើលចលនាបង្វិលរបស់និមិត្តសញ្ញាណាមួយ។
ឧទាហរណ៍៖
***សូមបញ្ជាក់ថាអ្នកត្រូវបញ្ចូលកម្មវិធី Java ក្នុងកុំព្យូទ័ររបស់អ្នកដើម្បីមើលឃើញរូបភាពមានចលនាខាងលើនេះ។
កណ្តាល(center) | គែម(edge) | ជ្រុង(corner) | ||||||||||||||||||||
ស្រទាប់ទីមួយ (first layer) | ស្រទាប់ទីពីរ (second layer) | ស្រទាប់ទីបី (third layer) | ពីរស្រទាប់ដំបូង (first two layer or F2L) |
និមិត្តសញ្ញាផ្សេងៗ
F (Front) តាងអោយការបង្វិល ស្រទាប់ខាងមុខ ដូចទិសទ្រនិចនាឡិកា90°
B (Back)តាងអោយការបង្វិល ស្រទាប់ខាងក្រោយ ដូចទិសទ្រនិចនាឡិកា90°
R (Right)តាងអោយការបង្វិល ស្រទាប់ខាងស្តាំ ដូចទិសទ្រនិចនាឡិកា90°
L (Left)តាងអោយការបង្វិល ស្រទាប់ខាងឆ្វេង ដូចទិសទ្រនិចនាឡិកា90°
U (Up)តាងអោយការបង្វិល ស្រទាប់ខាងលើ ដូចទិសទ្រនិចនាឡិកា90°
D (Down)តាងអោយការបង្វិល ស្រទាប់ខាងក្រោម ដូចទិសទ្រនិចនាឡិកា90°
M ត្រូវបង្វិល ស្រទាប់កណ្តាល ដែលនៅចន្លោះ ស្រទាប់ឆ្វេង និង ស្តាំ ដូចទិសទ្រនិចនាឡិកា90°(មើលពីខាងឆ្វេង)
S ត្រូវបង្វិល ស្រទាប់កណ្តាល ដែលនៅចន្លោះ ស្រទាប់មុខ និង ក្រោយ ដូចទិសទ្រនិចនាឡិកា90°(មើលពីខាងមុខ)
E ត្រូវបង្វិល ស្រទាប់កណ្តាល ដែលនៅចន្លោះ ស្រទាប់លើ និង ក្រោម ដូចទិសទ្រនិចនាឡិកា90°(មើលពីខាងក្រោម)
សំគាល់
***ចំពោះ M(Middle) S(Side) និង E(Equator) អ្នកអាចងាយប្រលំ តែបើសិនជាអ្នកគិតថា យើងប្រើដៃឆ្វេងដើម្បីកាន់ខ្យូប ដូចនេះស្រទាប់បីដែលយើងប៉ះគឺ ស្រទាប់មុខ, ស្រទាប់ក្រោម និង ស្រទាប់ឆ្វេង។ ហើយពេលដែលយើងបង្វិលយើងមើលពីស្រទាប់ណាមួយដែលស្របទៅនឹងស្រទាប់នោះ។
***ចំពោះអក្សរតូច r, l, u, d, f, b គឺមានន័យថាត្រូវបង្វិលពីរស្រទាប់ជាមួយគ្នា។ ឧទាហរណ៍អក្សរ r អ្នកត្រូវបង្វិលពីរស្រទាប់ដែលនៅខាងស្តាំ។ ចំនាំ៖ ការតាងនេះមានប្លែកៗជាច្រើន។ នៅទីនេះខ្ញុំយកសញ្ញាដែលគេឧស្សាហ៍ប្រើមកដាក់នៅទីនេះ។
***មួយទៀតគឺអំពីអ័ក្ស។ អ័ក្សមានទាំងអស់បីគឺ X, Y និង Z ។ ចំពោះអ័ក្ស X គឺ មានទិសពីឆ្វេងទៅស្តាំ, ចំនែកអ័ក្ស Y គឺមានទិសពីក្រោមទៅលើ រីឯអ័ក្ស Z វិញគឺមានទិសពីក្រោយមកមុខ។ ពេលដែលគេតាងនិមិត្តសញ្ញបង្វិលជុំវិញអ័ក្សនីមួយៗគឺគេសរសេរអក្សរតូច x, y, z ដែលមានន័យថាយើងត្រូវបង្វិលខ្យូបទាំងមូលជុំវិញអ័ក្សនោះ90°។ ចំនាំ៖ ការតាងនេះខុសពីការតាងក្នុងគណិតវិទ្យា។ ខ្ញុំក៏មិនដឹងហេតុអ្វីបានជាគេតាងដូច្នេះដែរ។
***សំរាប់និមិត្តសញ្ញាទាំងប៉ុន្មានខាងលើនេះបើមានសញ្ញាបន្តក់<'>នៅក្បែរ គឺមានន័យថា ត្រូវបង្វិលផ្ទុយពីទិសទ្រនិចនាឡិកា 90°។ បើមានលេខ<2>នៅក្បែរវិញគឺមានន័យថាត្រូវបង្វិលដូចទិសទ្រនិចនាឡិកា 180°។ ចំនាំ៖ ពេលដែលយើងបង្វិលស្រទាប់ណាមួយ 180° ទោះបីជាយើងបង្វិលដូចរឺក៏ផ្ទុយទ្រនិចនាឡិកាក៏ដោយវាដូចតែគ្នាទេ។
ខាងក្រោមនេះគឺដើម្បីអោយអ្នកយល់កាន់តែច្បាស់អំពីសញ្ញានីមួយៗ។ សូមចុចលើប៊ូតុង លេង(សញ្ញាត្រីកោណ) ដើម្បើមើលចលនាបង្វិលរបស់និមិត្តសញ្ញាណាមួយ។
R | L | F |
B | U | D |
M | S | E |
x | y | z |
ឧទាហរណ៍៖
R U R' | r U R' F | z F' R U' R' U R' F z' |

|