#៣# តំរូវស្រទាប់ទីមួយនិងទីពីរ

វគ្គនេះគឺជាវគ្គដែលលំបាកជាងគេ ព្រោះមានរបស់ត្រូវចាំច្រើន។​តែ​របស់​ទាំង​អស់​នោះ​បើ ផ្គុំ​បញ្ចូល​គ្នា​ទៅ​គឺមិនមាន​ច្រើន​ទេ។ នៅក្នុងវគ្គនេះខ្ញុំចែកចេញជា ៥ ករណីតូចៗទៀត។

ក. វិធានគ្រឹះ
មានទាំងអស់ ៤ ករណីតូចទៀត ។​ ក្នុងករណីនេះ គឺពពួកដែលគ្រាន់តែបង្វិលតែបីដងប៉ុននោះ ។ ក្នុង​នេះ​ទៀត​ចែក​ជា​ពីរ​លក្ខណៈសូមមើលរូបខាងក្រោមនេះ៖
លក្ខណៈទីមួយ
R U R'
នេះគឺ​ជា​លក្ខណៈគ្រឹះ​ដំបូង​បំផុត​ដែល​អ្នក​ត្រូវ​ចង​ចាំ។​ បន្ទាប់​ពីបង្វិល​ R ​រួច​អ្នក​អាច​ប្រើ​ម្រាម​ដៃ​ចង្អុល​បង្វិល​ U រួច​ចុង​ក្រោយ​បង្វិល​ R' ។
F' U' F
នេះក៏ ​ជា​លក្ខណៈគ្រឹះ​ដំបូង​បំផុត​ដែល​អ្នក​ត្រូវ​ចង​ចាំដែរ។​ អ្នកក៏អាច​បង្វិល​ y' R' U' R បានដែរ ។​


លក្ខណៈទីពីរ
F' U F
នេះក៏ ​ជា​លក្ខណៈគ្រឹះ​ដំបូង​បំផុត​ដែល​អ្នក​ត្រូវ​ចង​ចាំដែរ។​
R U' R'
នេះក៏ ​ជា​លក្ខណៈគ្រឹះ​ដំបូង​បំផុត​ដែល​អ្នក​ត្រូវ​ចង​ចាំដែរ។​


.ត្រូវជ្រុង(Corner)តែគែម(Edge)នៅស្រទាប់ខាងលើ
មាន ២ ករណីតែប៉ុននោះក្នុវករណីនេះ។ ព្យាយាមមើលទៅលើចលនានៃជ្រុងមួយៗនៃខ្យូបនៅ​ពេល​​ដែល​​អ្នក​​បង្វិល​​ នោះ​អ្នក​នឹង​ឆាប់​ចាំ​យ៉ាង​​រហ័ស​។
U R U R' U' F' U' F
បង្វិលគែម(Edge)ចេញ​ពី​ទិស​ដែល​របស់វា​ទៅរក​ពណ៌​ម្ខាងទៀត​ យកជ្រុង(corner)​ឡើងលើ​រួច​ បង្វិលដូចទិសអំបាញ់ម៉ិញ........ពេលដែលអ្នកធ្វើ អ្នកនឹងឃើញ។​
U' F' U' F U R U R'
វាដូច​ទៅ​ហ្នឹង​ករណី​មួយ​ខាង​លើ​នេះ​ដែរ​ ចូរ​សង្កេត​ពេល​ដែល​អ្នក​បង្វិល​។


គ.ជ្រុងនិងគែមនៅស្រទាប់លើហើយមិនជាប់គ្នា
លក្ខណៈនេះមានទាំងអស់ ១១​ ករណី ថាបើចង់ចាំទាំង​​អស់​គឺ​មិន​មែន​ជាការ​ងាយ​ប៉ុន្មាន​ទេព្រោះ​វា​ប្រហាក់​ប្រហែល​គ្នា​ណាស់​។​ ដើម្បី​កុំ​ឲ្យ​ងាយ​​ច្រលំ​ អ្នកអាច​គិត​ដូច​ខ្ញុំបែប​នេះ៖
សូមសង្កេតមើលពណ៌របស់គែម(edge)
ជ្រុង(corner) និង កណ្តាល(center)​ ដែល​​យើង​ចង់​យក​ទៅ​បំពេញ​ក្នុង​ស្រទាប់​ទីមួយ​និង​ទីពីរ(slot) រួច​មើល​ពណ៌របស់គែម(edge)៖
-ពណ៌របស់គែមនោះដូចទៅនឹងពណ៌របស់កណ្តាល ( center ) មួយណា(ខាងស្តាំ រឺមុខ)
==> បើវាដូចទៅនឹងពណ៌របស់កណ្តាលខាងមុខ​ ដំបូង​មិនត្រូវ​ការ​​បង្វិលខ្យូបទាំង​មូល​ទៅ​ណា​ទេ​ តែ​បើ​វា​ដូច​ពណ៌​ដែល​នៅ​ខាង​ស្តាំ​​វិញ​ត្រូវបង្វិលខ្យូបទាំងមូលតាមអ័ក្សឈរ​ផ្ទុយ​ពី​ទិស​ដៅ​ទ្រនិច​នា​ឡិ​កា​ដែល​​តាង​ដោយសញ្ញា y'។
-ពណ៌របស់គែម(edge) គឺពណ៌អ្វី ហើយមានទីតាំងដូចម្តេច(នៅស្រទាប់ជាមួយគ្នា រឺក៏ខុសគ្នា)
==> បើពណនោះមិននៅស្រទាប់ជាមួយគ្នាទេ បន្ទាប់ពីធ្វើតាមខាងលើនេះហើយ ត្រូវតំរូវពណ៌នៃ​គែម(Edge)​ឲ្យ​ត្រូវ​គ្នាសិន។

-ពណ៌នោះ បើមានពីរនៅស្រទាប់ដូចគ្នា តើវានៅស្រទាប់លើ ស្រទាប់ស្តាំ រឺក៏ស្រទាប់មុខ
==> (ដោយ​សារ​តែ​ពិបាក​រៀប​រាប់​ពេក​ ចូរសង្តេតមើលខ្លួនឯង ពេលដែល​អ្នក​បង្វិល​)
(​ខ្ញុំពិបាក​សរសេរ​រៀបរាប់​ណាស់​។ ខ្ញុំ​នឹង​ព្យាយាម​សរសេរ​លើក​ក្រោយ​ៗទៀត។​ សូមប្រាប់ថា​មិន​បាច់​យល់អ្វី​ដែល​សរសេរ​ខាង​លើ​ និង​អ្វី​ដែល​ខ្ញុំ​សរសេរ​ពន្យល់​ខាង​ក្រោម​នេះ​ក៏បាន​ដែរ​។​ អ្នក​អាច​ចាំ​ក្បួនធ្វើ​(algorithm)ទាំង​១១​ខាង​ក្រោម​នេះ​ក៏បាន។​)

ខ្ញុំគិតថាអ្នកទាំងអស់គ្នាពិតជាមិនយល់អ្វីដែលខ្ញុំសរសេរខាងលើនេះទេ ម្ល៉ោះ​ហើយ​ខ្ញុំ​ក៏ធ្វើ​ការ​ពន្យល់​ណែ​នាំ​ដូចតទៅនេះ​ ៖

U' R U R' U R U R'
សង្កេត៖ ពណរបស់គែម(edge)​គឺពណ៌ក្រហម។ ពណ៌​ក្រហម​របស់​ជ្រុង​​(corner) ដូច​នឹង​ពណ៌​កណ្តាល(center)​ដែល​នៅ​ផ្ទៃ​ខាង​មុខ។​
បង្វិល​៖ ដំបូង​ត្រូវ​បង្វិល​ស្រទាប់​​ខាង​លើខុស​ពីទ្រនិច​នាឡិ​កា90ដឺក្រេ (ដោយ​សារ​វា​មាន​ពណ៌​ក្រហម​ដូច​គ្នា​រួច​ហើយ​ទើប​ពេល​នេះ យើ​ង​បង្វិល​​គែម​ពណ៌បៃតង​ឲ្យ​មក​នៅ​ជាប់​នឹង​កណ្តាល​ពណ៌ក្រហម​) បន្ទាប់​មក...........(អ្នក​នឹង​ឃើញ​ពេល​ដែល​អ្នក​បង្វិល​)។
U2 R U R' U R U' R'
សង្កេត៖​ ពណ៌របស់គែមគឺ​ពណ៌ក្រហម​​ ហើ​យ​មិន​នៅ​លើ​ផ្ទៃ​ជាមួយ​គ្នា​ទេ​។
បង្វិល​៖​ បង្វិល​ស្រទាប់​លើ​១៨០​ដឺ​ក្រេ​ (ដោយ​សារ​ពណ៌​ក្រហម​ទាំង​បីនោះ​មិន​នៅ​លើ​ផ្ទៃ​ជា​មួយ​គ្នា​ម្ល៉ោះ​ហើយ​ទើប​យើង​បង្វិល​វា​១៨០​ដឺក្រេ​ដើម្បី​ឲ្យ​គែម​ពណ៌បៃតង​ដូច​កណ្តាល​ដែល​នៅ​ខាង​ស្តាំ) បន្ទាប់​មក​..........(អ្នក​នឹង​ឃើញ​ពេល​ដែល​អ្នក​បង្វិល​)។
U R U2 R' U R U' R'
.....ចូរធ្វើការសង្កេត​ដូច​ខាង​លើនេះ​រួច​ព្យាយាម​ចាំ​ការ​បង្វិល​នីមួយៗ
U' R U R' U' R U2 R'
.....ចូរធ្វើការសង្កេត​ដូច​ខាង​លើនេះ​រួច​ព្យាយាម​ចាំ​ការ​បង្វិល​នីមួយៗ
U' R U2 R' U2 R U' R'
.....ចូរធ្វើការសង្កេត​ដូច​ខាង​លើនេះ​រួច​ព្យាយាម​ចាំ​ការ​បង្វិល​នីមួយៗ
y' U2 R' U' R U' R' U R y
សង្កេត៖ ពណ៌របស់គែមគឺ​ពណ៌​បៃតង​ ហើយ​មិន​នៅ​លើ​ស្រទាប់​ជា​មួយ​គ្នា​ទេ។
បង្វិល ​៖​ ដោយ​សារ​ពណបៃតង​នោះ​វាដូចទៅនឹងពណ៌របស់​កណ្តាល(center)​​នៅ​ខាង​ស្តាំ​ ដំ​បូង​យើង​ត្រូវ​បង្វិល​ y' សិន​ បន្ទាប់​មក​.......................(ចូរ​សង្កេត​មើល​ខ្លួន​ឯង)
y' U' R' U2 R U' R' U R y
.....ចូរធ្វើការសង្កេត​ដូច​ខាង​លើនេះ​រួច​ព្យាយាម​ចាំ​ការ​បង្វិល​នីមួយៗ
y' U R' U' R U' R' U' R y
.....ចូរធ្វើការសង្កេត​ដូច​ខាង​លើនេះ​រួច​ព្យាយាម​ចាំ​ការ​បង្វិល​នីមួយៗ
y' U R' U' R U2 R' U R y
.....ចូរធ្វើការសង្កេត​ដូច​ខាង​លើនេះ​រួច​ព្យាយាម​ចាំ​ការ​បង្វិល​នីមួយៗ
y' U R' U2 R U2 R' U R y
.....ចូរធ្វើការសង្កេត​ដូច​ខាង​លើនេះ​រួច​ព្យាយាម​ចាំ​ការ​បង្វិល​នីមួយៗ


. ពេលដែលជ្រុង និង​ គែម​​ នៅ​ជាប់គ្នា
មានទាំងអស់ ២២​ ករណី តែមិនបាច់ចាំក៏បាន ព្រោះយើងអាចបំបែកវាចេញពីគ្នា រួច​វានឹងចូលក្នុងករណីណា​មួយ​ដូចខាង​លើ​ រឺ​ក៏​ខាង​ក្រោម​នេះ​ជាក់​ជាពុំ​ខាន។

.ជ្រុងនៅត្រូវទីតាំងតែខុសពណ៌ ហើយ គែមស្ថិតនៅស្រទាប់លើ
មានទាំងអស់ ៤​ ករណី ។ អ្នកអាច​យក​ជ្រុង​និង​គែម​ទាំ​ងពីរ​នេះ​ទៅ​ស្រទាប់​លើ​រួច​ធ្វើ​តាម​របៀប​ក្នុង​ករណី​​"" ក៏បាន​ ។​ តែដោយសារ​វាមានចំនួនតិច ខ្ញុំនឹងសរសេរនៅទីនេះ

y' R' U' R U R' U' R y
ក្នុង​លក្ខណៈនេះ​គឺ​ងាយ​ចាំ​ណាស់​។ ខ្ញុំ​ទន្ទិញ​ឡើង​ចាំ​ស្ទាត់​បន្ទាប់​ពី​មើល​រូប​មន្តខាង​លើ​នេះ​រួច​ហើយ​ធ្វើ​តាម​តែ​ពីរ​បី​ដង​ប៉ុននោះ​។​
y' R' U R U' R' U R y
......ពេលដែលអ្នកធ្វើ អ្នកនឹងឃើញ
R U' R' U R U' R'
.....ពេលដែលអ្នកធ្វើ អ្នកនឹងឃើញ
R U R' U' R U R'
.....ពេលដែលអ្នកធ្វើ អ្នកនឹងឃើញ


*** អក្សរ y មានន័យថា បង្វិលតាមអ័ក្សឈរហើយដូចទិសទ្រនិចនាឡិកា ចំណែកឯ y' គឺ​ជា​លក្ខណៈ​ផ្ទុយ



#១#

#២#

#៣#

#៤#

#៥#

#៦#

#៧#