របៀបដោះស្រាយកំរិតមធ្យម
ខ្ញុំសូមជំរាបថា នៅទីនេះខ្ញុំនឹងសរសេរពន្យល់អំពីរបៀបដោះស្រាយតាមរបៀប មួយស្រទាប់ៗ (LBL or Layer By Layer) ដែលស្រទាប់លើនៅទីនេះខ្ញុំយកពណ៌ខៀវ។ នៅទីនេះខ្ញុំបកស្រាយដោយប្រើខ្យូបដែលទីតាំងនៃពណ៌ទាំង៦ដូចទៅនឹងខ្យូបបែបប្រទេសជប៉ុន។ សូមជំរាបថាទីតាំងនៃពណ៌ទាំង៦នេះអាចខុសគ្នា សូមកុំភ្លេចមើលថាតើខ្យូបរបស់អ្នកមានទីតាំងដូចរូបដែលនៅទីនេះរឺក៏អត់។
សូមឲ្យអ្នកសំរេចបំនង ក្នុងការរៀនធ្វើនេះចុះ។
ខាងក្រោមនេះគឺជាលំដាប់លំដោយដែលខ្ញុំនឹងរៀបរាប់នៅទីនេះ ៖
#១# ឈ្មោះផ្នែកនីមួយៗនិងនិមិត្តសញ្ញបង្វិល ត្រូវស្គាល់អំពីនិមិត្តសញ្ញាបង្វិល និងពាក្យមួយចំនួនដែលប្រើនៅទីនេះ | |||
#២# ធ្វើសញ្ញាជើងក្អែក ធ្វើអោយស្រទាប់ខាងលើមានសញ្ញាជើងក្អែករួចយកវាទៅក្រោមដើម្បីតទៅវគ្គបន្ទាប់ | ឲ្យទៅជា | ||
#៣# តំរូវស្រទាប់ទីមួយនិងទីពីរ នៅទីនេះគឺលំបាកជាងគេ គឺត្រូវធ្វើអោយស្រទាប់ទី១និងទី២ត្រូវពណ៌ | ឲ្យទៅជា | ||
#៤# ធ្វើសញ្ញាជើងក្អែកនៅស្រទាប់លើ បំនងនៅទីនេះគឺធ្វើអោយស្រទាប់ខាងលើមានរាងដូចសញ្ញាជើងក្អែក | ឲ្យទៅជា | ||
#៥# ធ្វើស្រទាប់ខាងលើឲ្យទៅជាពណ៌តែមួយ ធ្វើអោយស្រទាប់ខាងលើទាំងអស់មានពណ៌ដូចគ្នាទាំងអស់ | ឲ្យទៅជា | ||
#៦# តំរូវជ្រុងទាំងបួន ធ្វើអោយជ្រុង(corner)ទាំង៤ត្រូវទីតាំងរបស់វា | ឲ្យទៅជា | ||
#៧# ធ្វើឲ្យពណ៌ទាំងអស់ត្រូវតាមទីតាំង នេះជាវគ្គចុងក្រោយបង្អស់ដែលយើងត្រូវធ្វើអោយពណ៌នៃស្រទាប់នីមួយៗដូចគ្នា | ឲ្យទៅជា |