សួស្តី​ចំពោះ​ការ​មក​កាន់​ទី​នេះ។​ នៅ​ទី​នេះ​ខ្ញុំ​នឹង​សរសេរ​រៀប​រាប់​អំ​ពីដំណោះ​ស្រាយ​របស់​រូប៊ិក​ខ្យូប​។​ តាម​ពិត​បើ​សិន​ជា​អ្នក​ស្រាវ​ជ្រាវ​រក​តាម​រយៈ​អ៊ិន​ធ័រ​ណែត​​ អ្នក​នឹង​ឃើញ​មាន​ទំព័រ​ជា​ច្រើន​ដែល​សរ​សេរ​​ពន្យល់​បក​ស្រាយ​ តែ​ខ្ញុំ​មិន​ដែល​ឃើញ​មាន​ទំព័រ​ណា​ដែល​​សរ​សេរ​​ជា​ភាសា​ខ្មែរ​សោះម៉្លោះ​ហើយ​ពេល​​​ទំនេរ​ក៏​​នឹក​ចង់​សរ​សេរ​​​ទំព័រ​​នេះទៅ។​ ខ្ញុំ​សង្ឃឹម​ថា​ទំព័រ​​នេះ​អាច​ក្លាយ​ជា​ប្រយោជន៍​ដល់​អ្នក​ រឺ​ក៏​អាច​ជា​កន្លែង​ដែល​ធ្វើ​អោយ​អ្នក​មាន​ចំណាប់​អារម្មណ៍​ទៅ​លើ​រូប៊ិក​ខ្យូប។​ បើ​អ្នក​មាន​ចំ​ងល់​អ្វី​ទាក់​ទង​ទៅ​នឹង​ទំព័​នេះ​ សូម​ផ្ញើរ​អ៊ីម៉េល​មក​កាន់​ខ្ញុំ​ ​ខ្ញុំនឹង​ឆ្លើយ​តាម​លទ្ធភាព។​ ​

ពត៌មានថ្មីៗ
៩ កញ្ញា ២០០៧ធ្វើអោយទាន់សម័យនៅកន្លែងមួយចំនួន។ ខ្ញុំនឹងសរសេរបន្ថែមទំព័រ​ដែល​ពន្យល់អំពី​ដំណោះស្រាយកំរិតដំបូងឆាប់ៗនេះ។​​
៨ កញ្ញា ២០០៧​ផ្លាស់ប្តូរទំរង់របស់ទំព័រទាំងមូល។ អ្វីដែលបានសរសេរ​កាល​ពី​លើក​មុន​គឺ​នៅ​ដដែលទាំងអស់​។