ឈ្មោះ និង​ និមិត្តសញ្ញា

សូម​បញ្ញាក់​ថា​ ការ​ហៅ​ឈ្មោះ​ខាង​ក្រោម​នេះ​គឺ​ខ្ញុំ​ចេះ​តែ​ដាក់​ឲ្យ​ទេ​។​ វា​អាច​ឆ្គង​រឺ​ខុស​ពី​ពាក្យ​អង់គ្លេស​​ ម្ល៉ោះ​ហើយ​ពេល​ខ្លះ​ខ្ញុំ​សរសេរ​ជាពាក្យ​អង់​គ្លេស​តែ​ម្តង​។​ បើ​មាន​អ្នក​ណា​រក​ពាក្យ​ហៅ​សម​ជាង​នេះ​ជួយ​ប្រាប់​ខ្ញុំ​ផង​។​

កណ្តាល(center)

















គែម(edge)



ជ្រុង(corner)

ស្រទាប់ទីមួយ
(first layer)
















ស្រទាប់ទីពីរ
(second layer)




ស្រទាប់ទីបី
(third layer)

ពីរស្រទាប់ដំបូង
(first two layer or F2L)

និមិត្តសញ្ញាផ្សេងៗ
F (Front) តាងអោយការបង្វិល ស្រទាប់ខាងមុខ ដូចទិសទ្រនិចនាឡិកា90°
B (Back)តាងអោយការបង្វិល ស្រទាប់ខាងក្រោយ ដូចទិសទ្រនិចនាឡិកា90°
R (Right)តាងអោយការបង្វិល ស្រទាប់ខាងស្តាំ ដូចទិសទ្រនិចនាឡិកា90°
L (Left)តាងអោយការបង្វិល ស្រទាប់ខាងឆ្វេង ដូចទិសទ្រនិចនាឡិកា90°
U (Up)តាងអោយការបង្វិល ស្រទាប់ខាងលើ ដូចទិសទ្រនិចនាឡិកា90°
D (Down)តាងអោយការបង្វិល ស្រទាប់ខាងក្រោម ដូចទិសទ្រនិចនាឡិកា90°
M ត្រូវបង្វិល ស្រទាប់កណ្តាល ដែលនៅចន្លោះ ស្រទាប់ឆ្វេង ​និង​ ​ស្តាំ ដូចទិសទ្រនិចនាឡិកា90°(មើល​ពី​ខាង​ឆ្វេង)​
S
ត្រូវបង្វិល ស្រទាប់កណ្តាល ដែលនៅចន្លោះ ស្រទាប់មុខ និង ​ក្រោយ ដូច​ទិស​ទ្រនិច​នាឡិកា​90°​(​មើល​​ពី​​ខាង​​មុខ)​
E
ត្រូវបង្វិល ស្រទាប់កណ្តាល ដែលនៅចន្លោះ ស្រទាប់លើ និង ​ក្រោម ដូចទិសទ្រនិចនាឡិកា90°(មើល​ពី​ខាង​ក្រោម)​

សំគាល់
***ចំពោះ M(Middle) S(Side) និង E(Equator) អ្នក​អាច​ងាយ​ប្រលំ តែ​បើ​សិន​ជា​អ្នក​គិត​ថា​ យើង​ប្រើ​ដៃឆ្វេង​ដើម្បី​កាន់​ខ្យូប​ ដូច​នេះ​ស្រទាប់​បី​ដែល​យើង​ប៉ះគឺ​ ស្រទាប់​​មុខ, ស្រទាប់​ក្រោម និង​ ស្រទាប់​ឆ្វេង​។ ហើយ​ពេល​ដែល​យើង​បង្វិល​យើង​មើល​ពី​ស្រទាប់​ណា​មួយ​ដែល​ស្រប​ទៅនឹង​ស្រទាប់​នោះ។​
***ចំពោះអក្សរតូច r, l, u, d, f, b គឺ​មាន​ន័យ​ថា​ត្រូវ​បង្វិល​ពីរស្រទាប់​ជាមួយ​គ្នា។​ ឧទាហរណ៍​អក្សរ​ r អ្នក​ត្រូវ​បង្វិល​ពីរ​ស្រទាប់​ដែល​នៅ​ខាង​ស្តាំ។ ចំនាំ៖ ការតាង​នេះ​មាន​ប្លែក​ៗ​ជា​ច្រើន​។​ នៅ​​ទីនេះ​ខ្ញុំ​យក​សញ្ញា​ដែល​គេ​ឧស្សាហ៍ប្រើមក​ដាក់​នៅទីនេះ។
***មួយទៀត​គឺ​អំពីអ័ក្ស។ អ័ក្សមាន​ទាំង​អស់​បីគឺ​ X, Y និង ​Z ។​ ចំពោះអ័ក្ស ​X គឺ​ មាន​ទិស​ពី​ឆ្វេង​ទៅ​ស្តាំ,​ ចំនែក​អ័ក្ស​ Y គឺ​មាន​ទិស​ពីក្រោម​ទៅលើ​ រីឯអ័ក្ស Z វិញ​គឺ​មាន​ទិស​ពី​ក្រោយ​មក​មុខ​។ ពេល​ដែល​គេ​តាង​និមិត្ត​សញ្ញ​បង្វិល​ជុំវិញ​អ័ក្ស​នីមួយៗ​គឺ​គេ​សរសេរ​អក្សរ​តូច​ x, y, z ដែលមាន​ន័យថា​យើង​ត្រូវ​បង្វិល​ខ្យូប​ទាំង​មូល​ជុំ​វិញ​អ័ក្ស​នោះ​90°ចំនាំ៖ ការតាងនេះ​ខុស​ពី​ការ​តាង​ក្នុងគណិតវិទ្យា។​ ខ្ញុំ​ក៏មិនដឹង​ហេតុអ្វីបាន​ជាគេ​តាង​ដូច្នេះដែរ។
***សំរាប់និមិត្តសញ្ញាទាំងប៉ុន្មានខាង​លើ​នេះ​បើ​មាន​សញ្ញា​បន្តក់<'>នៅក្បែរ​ គឺមានន័យ​ថា​ ត្រូវ​បង្វិល​ផ្ទុយ​ពី​ទិស​ទ្រនិច​នាឡិ​កា 90°។ បើមានលេខ​<2>នៅក្បែរវិញគឺមានន័យថា​ត្រូវ​បង្វិល​ដូចទិស​ទ្រនិច​នាឡិ​កា 180°។ ចំនាំ៖ ពេលដែលយើងបង្វិល​ស្រទាប់ណាមួយ 180° ទោះបីជាយើងបង្វិលដូចរឺក៏ផ្ទុយទ្រនិច​នាឡិកា​ក៏ដោយ​វាដូចតែគ្នាទេ។

ខាងក្រោមនេះ​គឺដើម្បីអោយអ្នកយល់កាន់តែច្បាស់អំពីសញ្ញានីមួយៗ។ សូមចុចលើប៊ូតុង​ លេង ដើម្បើ​មើលចលនា​បង្វិល​របស់​និមិត្តសញ្ញា​ណាមួយ។


R


L


F


B

U


D


M

S


E


x


y

z


ឧទាហរណ៍៖


R U R'


r U R' F


z F' R U' R' U R' F z'




***សូមបញ្ជាក់ថា​អ្នក​ត្រូវ​បញ្ចូល​កម្មវិធី​ Java ក្នុង​កុំព្យូទ័រ​របស់​អ្នកដើម្បី​មើល​ឃើញ​រូបភាព​មាន​ចលនា​ខាង​លើ​នេះ​។